នៅថ្ងៃ ០៧ ខែមិថុនា ឆ្នាំ២០២៥ មានការរៀបចំពិធីសម្ពោធ កម្មវិធី OpenHouse និង Family Day ជាផ្លូវការ ដោយមានការចូលរួមពីភ្ញៀវកិត្តិយស មាតាបិតា របស់សិក្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ។ កម្មវិធីនេះមិនត្រឹមតែជាកន្លែងផ្សព្វផ្សាយព័ត៌មានអប់រំនោះទេ ប៉ុន្តែជាវេទិកាដ៏សំខាន់សម្រាប់ការចែករំលែកគំនិត ការបង្ហាញសមត្ថភាព និងការចូលរួមជាដៃគូរនៅក្នុងការបង្កើតបរិយាកាសសិក្សាដែលសម្បូរទៅដោយគុណភាព។









