បណ្ឌិត សេង បូណា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា បានដឹកនាំកិច្ចប្រជុំគ្រូបង្រៀនចំណេះទូទៅខ្មែរ ប្រចាំឆមាសទី២ និងការដាក់ចេញនូវផែនការសកម្មភាពសម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧។
🎖អបអរសាទរ! សាលារបស់កម្ពុជា🎖សាលារៀនអន្តរជាតិទ្រូវីហ្សិន បើកសាខានៅទីក្រុងអាដាឡេ អូស្ត្រាលី 🇰🇭🇦🇺នាព្រឹកថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦ប្រទេសអូស្ត្រាលី។🎖
កាលពីរសៀលថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៦ សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូមកពី UP Education នៃប្រទេសអូស្ត្រាលី 🇦🇺 ដែលបានមកធ្វើទស្សនកិច្ចនៅសាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា។
True VISIONS Debate Club – Officially Inaugurated! we proudly inaugurated the True VISIONS Debate Club! 🗣✨
នាព្រឹកនេះ ថ្ងៃចន្ទ ២២ ធ្នូ ២០២៥ក្នុងនាមប្រធានក្រុមប្រឹក្សាភិបាលទ្រូវីហ្សិនគ្រុប ខ្ញុំបាទបានទទួលបានការអញ្ជើញជាផ្លូវការពីលោក ដន ឆិន ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល សាលា Adelaide Edu.Group ជួបពិភាគ្សាការងារលើការអភិវឌ្ឍន៍សមត្ថភាពយុវជន តាមរយៈការខិតខំប្រឹងប្រែងរៀនសូត្រ នូវជំនាញចាំបាច់សម្រាប់ទីផ្សារបច្ចុប្បន្ន។
សូមគោរពអរគុណ គណៈគ្រប់គ្រងសាលា Carwatha College P-12 សម្រាប់ការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ បណ្ឌិត សេង បូណា ប្រធានក្រុមប្រឹក្សាភិបាលទ្រូវីហ្សិនកម្ពុជា។ ការរៀនស្វែងយល់ពីបរិបទការអប់រំប្រទេសទំនើប គឺជាកត្តាសំខាន់ ដើម្បីទទួលបានគំនិតថ្មីៗក្នុងការគ្រប់គ្រងរៀបចំសាលារៀន និងវិធីសាស្ត្របង្រៀន។
សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា គឺជាសាលារៀនអន្តរជាតិដំបូងគេបង្អស់នៅកម្ពុជា ដែលទទួលបានសិទ្ធិប្រើប្រាស់កម្មវិធីសិក្សាអន្តរជាតិ Oxford Quality ពីសាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស 🇬🇧។🇰🇭 True VISIONS International School of Cambodia is the First School in Cambodia granted the privilege to use Oxford Quality from Oxford University Press, UK 🇬🇧
សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជាមានកិត្តិយសបានជួបស្វាគមន៍លោកស្រី កាសី លេមកេ ប្រធានប្រតិភូនៃសាកលវិទ្យាល័យ Southern Cross ប្រទេសអូស្ត្រាលី លើកិច្ចសហប្រតិបត្តិការជាមួយគ្នា នៅសាកលវិទ្យាល័យ BMU និងសាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា។
កាលពីរសៀលថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៦ សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូមកពី UP Education នៃប្រទេសអូស្ត្រាលី 🇦🇺 ដែលបានមកធ្វើទស្សនកិច្ចនៅសាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា។
នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៤ រសៀល សាលារៀនអន្តរជាតិ True VISIONS បានរៀបចំកម្មវិធីប្រកួតប្រជែង “True VISIONS TALENT 2025” នៅសាខាវត្តទួល ស្ថិតក្នុងសង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ
🎊អបអរសាទរអគារសិក្សាថ្មី១ទៀត នៅក្នុងតំបន់បឹងកក់ ក្បែរផ្សារ៧មករា ទួលគោក កំពុងសាងសង់ នឹងត្រូវបញ្ចប់គម្រោង នឹងដាក់ឱ្យប្រើប្រាស់នាដើមខែមករា ២០២៦ ខាងមុខនេះ (ដែលជាអគារសិក្សាផ្ទាល់ខ្លួន)។
សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា បានរៀបចំកម្មវិធីប្រជុំលើកកម្ពស់គុណភាពសិក្សា និងលើកទឹកចិត្តគ្រូបង្រៀន តាមរយៈប្រគល់ថវិកា១លាន ២សែនរៀលក្នុងម្នាក់ៗ ជូនដល់គ្រូឆ្នើមចំនួន១៥រូប សម្រាប់ឆមាសទី២។
បណ្ឌិត សេង បូណា ស្ថាបនិកទ្រូវីហ្សិនកម្ពុជា និងលោកគ្រូ Ung Porguech សាកលវិទ្យាធិការនៃសាកលវិទ្យាល័យBMU បានជួបពិភាក្សាការងារអប់រំជាមួយ ឯកឧត្តម Hon David Templeman រដ្ឋមន្ត្រីអប់រំ នៃតំបន់ Western Australia(WA) នៅសាកលវិទ្យាល័យ University Club of Western Australia