កាលពីរសៀលថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៦ សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូមកពី UP Education នៃប្រទេសអូស្ត្រាលី 🇦🇺 ដែលបានមកធ្វើទស្សនកិច្ចនៅសាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា។
True VISIONS Debate Club – Officially Inaugurated! we proudly inaugurated the True VISIONS Debate Club! 🗣✨
នាព្រឹកនេះ ថ្ងៃចន្ទ ២២ ធ្នូ ២០២៥ក្នុងនាមប្រធានក្រុមប្រឹក្សាភិបាលទ្រូវីហ្សិនគ្រុប ខ្ញុំបាទបានទទួលបានការអញ្ជើញជាផ្លូវការពីលោក ដន ឆិន ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល សាលា Adelaide Edu.Group ជួបពិភាគ្សាការងារលើការអភិវឌ្ឍន៍សមត្ថភាពយុវជន តាមរយៈការខិតខំប្រឹងប្រែងរៀនសូត្រ នូវជំនាញចាំបាច់សម្រាប់ទីផ្សារបច្ចុប្បន្ន។
សូមគោរពអរគុណ គណៈគ្រប់គ្រងសាលា Carwatha College P-12 សម្រាប់ការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ បណ្ឌិត សេង បូណា ប្រធានក្រុមប្រឹក្សាភិបាលទ្រូវីហ្សិនកម្ពុជា។ ការរៀនស្វែងយល់ពីបរិបទការអប់រំប្រទេសទំនើប គឺជាកត្តាសំខាន់ ដើម្បីទទួលបានគំនិតថ្មីៗក្នុងការគ្រប់គ្រងរៀបចំសាលារៀន និងវិធីសាស្ត្របង្រៀន។
សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា គឺជាសាលារៀនអន្តរជាតិដំបូងគេបង្អស់នៅកម្ពុជា ដែលទទួលបានសិទ្ធិប្រើប្រាស់កម្មវិធីសិក្សាអន្តរជាតិ Oxford Quality ពីសាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស 🇬🇧។🇰🇭 True VISIONS International School of Cambodia is the First School in Cambodia granted the privilege to use Oxford Quality from Oxford University Press, UK 🇬🇧
សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជាមានកិត្តិយសបានជួបស្វាគមន៍លោកស្រី កាសី លេមកេ ប្រធានប្រតិភូនៃសាកលវិទ្យាល័យ Southern Cross ប្រទេសអូស្ត្រាលី លើកិច្ចសហប្រតិបត្តិការជាមួយគ្នា នៅសាកលវិទ្យាល័យ BMU និងសាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា។
កិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ឆ្នាំសិក្សា២០២៥-២០២៦ និងការលើកកម្ពស់គុណភាពការងារត្រីមាសទី២ និងពិធីចែកលិខិតសរសើរ និង ប្រគល់ប្រាក់លើកទឹកចិត្តជូនដល់គ្រូឆ្នើម នៃសាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា។
អបអរសាទរសិស្សានុសិស្សចំនួន២៤រូប នៃវិទ្យាល័យអន្តរជាតិទ្រូវីហ្សិនកម្ពុជា ដែលថ្ងៃនេះបានចេញទៅសិក្សានៅសហរដ្ឋអាមេរិក
សូមអរគុណ គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ មាតាបិតាសិស្សានុសិស្ស នៃសាលារៀនអន្តរជាតិទ្រូវីហ្សិន ចូលរួមជាមួយ ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់អំណោយសប្បុរសធម៌ ជូនដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ដែលជាជនភៀសសឹក នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
រីករាយបានចែករំលែកបទពិសោធន៍ស្តីពី “វិធីសាស្ត្រការអប់រំកូន” និងផ្តល់ការជួយសម្រាលបន្ទុកហិរញ្ញវត្ថុខ្លះជូនដល់មាតាបិតាជាង២០០នាក់ ដែលបានចូលរួម ក្នុងទិសដៅលើកកម្ពស់ការសិក្សាកូនៗ។
នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៤ រសៀល សាលារៀនអន្តរជាតិ True VISIONS បានរៀបចំកម្មវិធីប្រកួតប្រជែង “True VISIONS TALENT 2025” នៅសាខាវត្តទួល ស្ថិតក្នុងសង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ
ពិធីសម្ពោធអគារសិក្សានៃសាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា សាខាវត្តទួល ក្នុងខណ្ឌឫស្សីកែវ (True VISIONS International School of Cambodia)
ពីសហរដ្ឋអាមេរិច៖ សកម្មភាពកំសាន្តរបស់សិស្សានុសិស្ស២៤រូប នៃសាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា មុនពេលចូលសិក្សានៅសាលា Dablo Valley College ទីក្រុងសាន់ហ្វាន់ស៊ីស្កូ។