សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជាមានកិត្តិយសសូមជម្រាបជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោក-លោកស្រីអ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ឱ្យបានជ្រាបថា ដោយមានកិច្ចសហការជាមួយមជ្ឈមណ្ឌលស្តាឌីអុីនឆាយណា (សម្រាប់ដំណើរការកម្មវិធីសិក្សាភាសាចិនអន្តរជាតិ ICC) និងសាកលវិទ្យាល័យបូណាម៉ារី BMU (សម្រាប់ដំណើរការកម្មវិធីសិក្សាភាសាអង់គ្លេស និងកុំព្យូទ័រកម្រិតអន្តរជាតិ) សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជានិងមានបើកវគ្គសិក្សាក្រៅម៉ោងលើជំនាញ ភាសាអង់គ្លេស ភាសាចិន និង កុំព្យូទ័រ តាមស្តង់ដារអន្តរជាតិដែលបង្រៀនដោយគ្រូជនជាតិដើមផ្ទាល់ (Native Speakers)។ វគ្គសិក្សានេះនឹងត្រូវចូលរៀននៅ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥។
ដើម្បីអបអរសាទរនៃការបើកដំណើរការសាខាថ្មីនៃសាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា សាខាវត្តទួល ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជានឹងបន្តផ្តល់ជូនអាហារូបករណ៍ ៥០% សិក្សាមួយចប់កម្មវិធីសម្រាប់ជំនាញភាសាអង់គ្លេស និងជំនាញកុំព្យូទ័រ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។
ផ្តល់ជូនអាហារូបករណ៍ ៥០% សិក្សាមួយចប់កម្មវិធីសម្រាប់ជំនាញភាសាចិន ចំនួន១៨កន្លែង
* ព័ត៌មានបន្ថែមសូមទាក់ទង ០៩៨ I ០៩២ ២០៧ ៦០៨ (តេឡេក្រាម)
Map: #4364, Street 99R, Boeung Salang Village, Sangkat Russey Keo, Khan Russey Keo, Phnom Penh.



