“True VISIONS TALENT 2025”

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៤ រសៀល សាលារៀនអន្តរជាតិ True VISIONS បានរៀបចំកម្មវិធីប្រកួតប្រជែង “True VISIONS TALENT 2025” នៅសាខាវត្តទួល ស្ថិតក្នុងសង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ ក្នុងគោលបំណងជម្រុញ និងលើកកម្ពស់ទេពកោសល្យរបស់សិស្សានុសិស្សទូទៅ លើបំណិនជំនាញសំខាន់ៗ ដែលបើកផ្លូវឱ្យពួកគេចូលរួមប្រកួតប្រជែងតាមស្តង់ដារអន្តរជាតិ។ ការប្រកួតបានធ្វើឡើងលើវិស័យភាសាបរទេស និងបច្ចេកវិទ្យាសម័យថ្មី រួមមាន៖ ភាសាអង់គ្លេស ភាសាចិន និងជំនាញវាយអក្សរតាមកុំព្យូទ័រ (Typing Skills)។

🖍️ កម្មវិធីបានទទួលការគាំទ្រនិងឆ្លើយតបយ៉ាងសកម្មពីសិស្សជុំវិញរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដោយមានបេក្ខជនចូលរួមសរុបចំនួន ៣៤៣នាក់។

🏆 កម្មវិធីនេះមិនត្រឹមតែជាវេទិកាផ្ដល់ឱកាសសម្រាប់ឱ្យសិស្សានុសិស្សបានបង្ហាញសមត្ថភាព និងទេពកោសល្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជំហ៊ានសំខាន់ក្នុងការកសាងបទពិសោធន៍ថ្មី និងទំទុកចិត្តក្នុងខ្លួនឯងសម្រាប់ជាទុនក្នុងការបំពេញកាតព្វកិច្ចផ្សេងៗនាពេលអនាគតផងដែរ៕

"True VISIONS TALENT 2025"
"True VISIONS TALENT 2025"
"True VISIONS TALENT 2025"
"True VISIONS TALENT 2025"
"True VISIONS TALENT 2025"