🎊អបអរសាទរអគារសិក្សាថ្មី១ទៀត នៅក្នុងតំបន់បឹងកក់ ក្បែរផ្សារ៧មករា ទួលគោក កំពុងសាងសង់ នឹងត្រូវបញ្ចប់គម្រោង នឹងដាក់ឱ្យប្រើប្រាស់នាដើមខែមករា ២០២៦ ខាងមុខនេះ (ដែលជាអគារសិក្សាផ្ទាល់ខ្លួន)។
សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជាមានកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុត និងសូមគោរពអរគុណដ៏ជ្រាលជ្រៅបំផុតចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា
ពីប្រទេសណូវែលហ្សីឡង់៖ព្រឹកនេះនៅសាលា Burnside High School ក្នុងទីក្រុងChristchurch បណ្ឌិត សេង បូណា ប្រធានក្រុមប្រឹក្សាភិបាលទ្រូវីហ្សិន បានជួបសំណេះសំណាលការងារជាមួយ លោក Craig Rosengrave ដែលជានាយកផ្នែកកិច្ចការសិក្សាអន្តរជាតិ លើការផ្លាស់ប្តូរការសិក្សារបស់សិស្ស។
នាព្រឹកនេះ ថ្ងៃចន្ទ ២២ ធ្នូ ២០២៥ក្នុងនាមប្រធានក្រុមប្រឹក្សាភិបាលទ្រូវីហ្សិនគ្រុប ខ្ញុំបាទបានទទួលបានការអញ្ជើញជាផ្លូវការពីលោក ដន ឆិន ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល សាលា Adelaide Edu.Group ជួបពិភាគ្សាការងារលើការអភិវឌ្ឍន៍សមត្ថភាពយុវជន តាមរយៈការខិតខំប្រឹងប្រែងរៀនសូត្រ នូវជំនាញចាំបាច់សម្រាប់ទីផ្សារបច្ចុប្បន្ន។
រីករាយបានចែករំលែកបទពិសោធន៍ស្តីពី “វិធីសាស្ត្រការអប់រំកូន” និងផ្តល់ការជួយសម្រាលបន្ទុកហិរញ្ញវត្ថុខ្លះជូនដល់មាតាបិតាជាង២០០នាក់ ដែលបានចូលរួម ក្នុងទិសដៅលើកកម្ពស់ការសិក្សាកូនៗ។
កម្មវិធីវេចនំអន្សមបុណ្យភ្ជុំទ្រូវីហ្សិន កម្មវិធីនេះប្រារព្ធឡើងក្នុងគោលបំណងរំលឹក បង្កើនសាមគ្គីភាព បំផុសស្មារតីចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់ដល់យុវជនជំនាន់ក្រោយ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។
Dr. Seng Bona, Chairman of True VISIONS paid an official visit to Torrens University Australia in Melbourne, Australia.June 2025