សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា បានរៀបចំកម្មវិធីប្រជុំលើកកម្ពស់គុណភាពសិក្សា និងលើកទឹកចិត្តគ្រូបង្រៀន តាមរយៈប្រគល់ថវិកា១លាន ២សែនរៀលក្នុងម្នាក់ៗ ជូនដល់គ្រូឆ្នើមចំនួន១៥រូប សម្រាប់ឆមាសទី២។

គ្រូបង្រៀន ជាបេះដូងសាលារៀន។ សូមលោកគ្រូ-អ្នកគ្រូ បន្តការយកចិត្តទុកដាក់បន្ថែមទៀត ស្របតាមនិយាមគរុកោសល្យបង្រៀន ដោយឈរលើក្រមសីលធម៌វិជ្ជាជីវៈ។