សេចក្តីជូនដំណឹង 📢🥇
សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជាមានកិត្តិយសសូមជម្រាបជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោក-លោកស្រីអ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ឱ្យបានជ្រាបថា ដោយមានកិច្ចសហការជាមួយមជ្ឈមណ្ឌលស្តាឌីអុីនឆាយណា (សម្រាប់ដំណើរការកម្មវិធីសិក្សាភាសាចិនអន្តរជាតិ ICC) និងសាកលវិទ្យាល័យបូណាម៉ារី BMU (សម្រាប់ដំណើរការកម្មវិធីសិក្សាភាសាអង់គ្លេស និងកុំព្យូទ័រកម្រិតអន្តរជាតិ) សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជានិងមានបើកវគ្គសិក្សាក្រៅម៉ោងលើជំនាញ ភាសាអង់គ្លេស ភាសាចិន និងកុំព្យូទ័រ តាមស្តង់ដារអន្តរជាតិដែលបង្រៀនដោយគ្រូជនជាតិដើមផ្ទាល់ (Native Speakers)។ វគ្គសិក្សានេះនឹងត្រូវចូលរៀននៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥។

ដើម្បីអបអរសាទរនៃការបើកដំណើរការសាខាទី១៣ថ្មីនៃសាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា សាខាវត្តទួល ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា មានរៀបចំការប្រកួតជ្រើសរើសយកជើងឯក True VISIONS Talent 2025 លើជំនាញ÷
• ភាសាអង់គ្លេស
• ភាសាចិន
• វាយកុំព្យូទ័រ (Typing)
* លក្ខខណ្ឌចូលរួមការប្រកួត
– ជាសិស្សដែលកំពុងសិក្សាថ្នាក់ទី១-១២
– បានដាក់ពាក្យស្នើសុំប្រកួត
– អ្នកប្រកួតភាសាអង់គ្លេស និងវាយកុំព្យូទ័រត្រូវមានកុំព្យូទ័រយួរដៃផ្ទាល់ខ្លួន។
* កាលបរិច្ឆេទប្រកួត÷
– ថ្ងៃសៅរ៍ទី៥ ខែកក្កដា ឆ្នាំ២០២៥
– ម៉ោង ២:០០ រសៀល
* ទីតាំងប្រកួត÷ សាលាទូវីហ្សិន សាខាវត្តទួល
* រង្វាន់សម្រាប់ជ័យលាភី៖
– លេខ១៖ ១,៥០០,០០០៛
– លេខ២៖ ១,០០០,០០០៛
– លេខ៣៖ ៨០០,០០០៛
( រួមទាំងអាហារូបករណ៍ និងសម្ភារៈផ្សេងៗជាច្រើនទៀត)
* ចាប់ទទួលពាក្យស្នើសុំចូលរួមប្រកួតពីថ្ងៃផ្សាយដំណឹងនេះតទៅ ផុតកំណត់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥
Link ចុះឈ្មោះចូលរួមការប្រកួត៖
https://forms.cloud.microsoft/r/hDDUGKt1Ph
អាស្រ័យដូចបានជម្រាបជូនខាងលើសូមឯកឧត្តម លោកជំទាវ លោក-លោកស្រីអ្នកណាព្យាបាល និងសិស្សានុសិស្សទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងអញ្ជើញចូលរួមការប្រកួតតាមការគួរ។
សូមអរគុណ
* ព័ត៌មានបន្ថែមសូមទាក់ទង ០៩៨ I ០៩២ ២០៧ ៦០៨ (តេឡេក្រាម)
Map: https://maps.app.goo.gl/bcMC84GbZTkdVRKe7